យើងត្រូវខំរៀន

បទកាកគតិ

ចង់ឈ្នះអ្នកខ្លៅ            ប្រឹងរៀនអោយក្ដៅ       កុំអោយឆៅខ្លោច

កុំអោយគេអាច            យកទៅកម្លោច                        ប្រយ័ត្នអសោច

កេរ្តិ៍ម៉ែឪខ្លួន។

ប្រឹងរៀនប្រឹងកត់        ប្រឹងអោយម៉ត់ចត់       អំណត់មាំមួន

ស្ដាប់ពាក្យទូន្មាន         អាចារ្យអោយក្បួន         យកមើលរៀងខ្លួន

កើនច្រើនតម្រា។

កិច្ចការគ្រូអោយ           កូនកុំកន្តើយ               យកមកសិក្សា

ស្វាធ្យានរៀនសូត្រ         អោយបានសព្វណា        ចេះច្រើនកាលណា

​​​អនាគតល្អក្រៃ។

សៀវភៅមានច្រើន       អានហើយចម្រើន        ចេះមិនសំចៃ

ក្បូនខ្នាតអក្សរ             អាចរកកម្រៃ                អោយយើងរាល់ថ្ងៃ

បើចេះប្រាកដ។

ពាក្យគ្រូទូន្មាន             កូនយកទៅរៀន           ត្រិះរិះម៉ត់ចត់

ហើយនិងវិភាគ            មិនត្រូវខ្លាចហត់          ពាក្យមួយម៉ាត់គត់

មានន័យខ្លឹមសារ។

យើងត្រូវខំរៀន             ស្ដាប់គ្រូបង្រៀន           អក្សរអក្ខរា

រៀនលេខនព្វន្ត            រៀនសព្វសាស្រ្ដា             រៀនតាមតម្រា

​​ ដើរតាមគន្លង។

សិស្សគ្រប់ទាំងអស់        ទាំងប្រុសទាំងស្រី          តែងតែមានឆ្គង

តែគេលៃលក                កែអោយគ្មានហ្មង        កែអោយចំបង

លេចឡើងជារូប។

នេះហើយទង្វើ               ដែលយើងគួរធ្វើ            ផ្ដល់ជាគំរូ

ដល់កម្ពុជបុត្រ              កុំអោយនៅយូរ             អោយអភិរូហ៍

ចម្រុងចម្រើន៕

ភ្នំពេញ ២៥ មិនា ២០១៣

Advertisements

2 thoughts on “យើងត្រូវខំរៀន

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s