គុណម្ដាយឪពុក

បទពាក្យប្រាំពីរ

ម៉ែឪមានគុណធ្ងន់មហិមា                     ពុំអាចពណ៌នារៀបរាប់បាន

ចូលកូនគ្រប់គ្នាសងកុំខាន                  ម៉ែឪគ្រប់ប្រាណជាទេវា។

នៅពេលអ្នកម្ដាយមានទម្ងន់                ពុកខំរែកពន់ធ្វើការងារ

ដាំស្លរពុះអុសណាបុត្រភ្ញា                         ដើម្បីពុំងារនិងម្ដាយស្ងួន។

នៅពេលដែលកូនប្រសូត្រចេញ             ចិត្តធ្លាប់ទោម្នេញប្រែមាំមួន

អារម្មណ៍គ្រប់យ៉ាងនៅក្នុងខ្លួន              ល្អណាស់នឹមនួនពេលឃើញបុត្រ។

នៅពេលបានឃើញកូនទៅរៀន             ចិត្តរបស់រាមល្អបំផុត

ងើបឈរសម្លឹងអនាគត                       ជឿជាក់យ៉ាងមុតថានឹងល្អ។

ម៉ែឪប្រៀបបានជាព្រះព្រហ្ម                   ប្រកាន់យកធំក្ដីមេត្តា

ព្រមទាំងមានចិត្តករុណា                       ព្រមមុទិតាឧបេក្ខា។

ប្រសិនបើកូនមានជំងឺ                         ម៉ែឪចង់ឈឺព្រោះទុក្ខា

លោកចង់ឈឺជួសនឹងបុត្រភ្ញា                មិនឲ្យរោគាបៀតបុត្រឡើយ។

ដូច្នេះចូលកូនទាំងប្រុសស្រី                    គួរគិតលកលៃណាពុំងារ

គុណនេះរកគ្មានទេអត្រជា                    ទោះបីសួគ៌ាក៏គ្មានដែរ។

យើងត្រូវនាំគ្នាចេះដឹងគុណ                   ទំនុបបម្រុងព្រមទាំងថែ

ដល់លោកទាំងពីរកុំអល់អែល                សងអោយហូរហែរតាមយើងមាន។

ភ្នំពេញថ្ងៃទី២៤ មេសា ២០១២

សរសេរដោយ     ហេង    លក្ស្ម៊ី

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s