ដីខ្មែរ Khmer Territory

បទពាក្យប្រាំពីរ

កាលនោះដីខ្មែរធំល្វឺងល្វើយ                   កូនចៅខ្មែរអើយបានភ្លេចខ្លួន

មិនរក្សាជាតិអោយមាំមួយ                    ទាំងសៀមទាំងយួនចូលឈ្លានពាន។

សៀមខ្ចីដីខ្មែរជាជម្រក                         ពេលវាបានជ្រកវាបៀតបៀន

ហើយវាថែមបង្កើតសង្រ្គាម                   ចូលមកឈ្លានពានខ្មែរគ្មានសល់។

ដីខ្មែរដែលធ្លាប់ធំល្វឺងល្វែង                   ឥឡូវបាត់ឈឺងសល់សំណល់

ខ្មែរទាំងប៉ុន្មានគិតខ្វាយខ្វល់                ដួងចិត្តវិលវល់ទុក្ខឥតល្ហែ។

ប៉ុន្តែឥលូវខ្មែរគិតយល់                          តស៊ូឈ្មុះឈ្មល់ដើម្បីថែ

ការពារមរតកដូនតាខ្មែរ                       ថែកេរ្តិ៍ដំណែលអោយបានល្អ។

ការពារទឺកដីព្រៃព្រឺក្សា                          ថែដែនរដ្ឋាគ្មានកករ

ទោះដូរជីវិតអ្នកមានក្រ                        ក៏ខ្មែរស៊ូតថែដែលណាពៅ។

ភ្នំពេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២

សរសេរដោយ     ហេង លក្ស្មី

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s