សម្រស់អង្គរវត្ត The beauty of Angkor

បទពាក្យប្រាំពីរ

ភ្លៀងធ្លាក់តិកតក់សម្រស់អង្គរ        ត្រីសូរ៍ដ៏ល្អខ្ពស់ត្រដែត

សម្រស់ទឹកភ្លៀងលាយថ្មឯក               ល្អអើយល្អប្លែកល្អក្រាស់ក្រៃ។

ទឹកភ្លៀងរមាលលើប្រាង្គប្រា             ដូចវជីរថ្លាគេយកច្នៃ

ប្រៀបបាននឹងប្រាង្គប្រាចរណៃ       បញ្ចេញរស្មីភ្លឺអស្ចារ្យ។

តាមដងវិថីទៅអង្គរ                        ជ្រៃជ្រោងបវរល្អមហស្ចារ្យ

ក្លាយជាម្លប់ត្រជាក់ជ័យា                 ទាក់ទាញភ្ញៀវភ្ងាអោយទស្សនា។

ក្រោយពេលដែលទស្សនា                មានម្ហូបភោក្ដាឆ្ងាញ់ពិសា

នៅចាំខាងមុខនឹងប្រាង្គប្រា         ភ្ញៀវអាចពិសាបានគ្រប់គ្នា។

ក្លិនឈ្ងុយជះមកគួរអោយឆ្ងាញ់      មានលតបាញ់កាញ់ត្រីមាន់ទា

ទេសចរណ៍អាចជាវគ្រប់គ្នា            ទុកគ្រាន់ពិសាអោយឆ្ងាញ់មាត់៕

ភ្នំពេញថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៤

សរសេរដោយ ហេង លក្ស្មី

To see how wonderful Angkor is Click here

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s