Cambodia Culture វប្បធម៌ខ្មែរ

កំណាព្យ វប្បធម៌ខ្មែរ(បទពាក្យប្រាំពីរ)

១ តាងអោយជាតិមួយដ៏ចំណាស់    កម្ពុជាក្រៃក្រាស់ដោយវប្បធម៌
    ក្បូរក្បាច់រចនារំលេចពណ៌           ព្រៀបដោយអរិយធម៌ច្រើនក្រាស់ក្រៃ។
២ អក្សរភាសានិងសិល្បៈ                 តន្រ្តីចម្លាក់ល្អប្រពៃ
    មានលឹបលានលោតទាំងអស់បី ខេមរាឃ្មាតឃ្មីថែចម្លាក់នេះ។
៣ សិលាចារឹកបានបង្ហាញ              ប្រវត្តិខ្មែរតាងលើថ្មដា
     បង្ហាញអំពីពង្សាវតារ                  ចារឹកដាប់ដាពីយូរលង់។
៤ លីវយីបុព្វក្សត្រីយ៍ខ្មែរ                   ស្វាមីព្រះម៉ែនៅក្រៅពង្ស
     មិនមែនជាខ្មែរតែក្លឹង្គវង្ស          គឺទ្រង់ហ៊ុនទៀនជាឥណ្ឌា។
៥ ក្រោយព្រាហ្មណ៍ឥណ្ឌាបានមកខ្មែរ វប្បធម៌ហូរហែរនៃឥណ្ឌា
    បានលាយឡំឡូកនៅកម្ពុជា       ជាគ្រាដែលកើតខ្មែរនីយកម្ម។
៦ បញ្ជ្រៀតភាសានិងតន្រ្តី              កូនខ្មែរគប្បីត្រូវចំណាំ
    សាសនានិងស្ថាបត្យកម្ម            ជាខ្មែរនីយកម្មពីក្លឹង្គា។
៧ អាយ៉ៃយីកេរឿងផ្សេងៗ            មានទាំងរឿងព្រេងច្រើនភោក្ដា
    បង្ហាញវប្បធម៌ដ៏អស្ចារ្យ             នៃពង្សាវតាខេមរាយើង។
៨ ប្រាសាទប្រាង្គប្រាច្រើនក្រាស់ក្រៃ ដាដាប់លកលៃរូបអប្សរា
តាងតួអាក្រក់គឺអសុរា                ឯពិស្ណុការជាតួល្អ។
៩ អង្គរតំណាងវប្បធម៌ខ្មែរ             ដាដាប់ឆ្លាក់ថែយ៉ាងបវរ
    សម្បូរទៅដោយរូបកេណ្ណរ           ឈរលើសសរបង្ហាញរាង។
១០ អង្គរជាបូជនីយដ្ឋានមួយ         ត្រូវបានលើកស្ទួយគ្មានពង្វាង
     កន្លែងដែលខ្មែរបានបង្រៀន    សាមគ្គីជាជាងបែកបាក់គ្នា។
១១ ពូជពង្សវង្សខ្មែរត្រូវចងចាំ       ខិតខំចំណាំគ្រប់អង្គារ

       ពីពង្សាវតាខ្មែរគ្រប់គ្រា           ចាំគ្រប់អង្គារហើយលើកស្ទួយ។

តាក់តែងដោយ ហេង លក្ស្ម៊ី
ភ្នំពេញថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥

 
For further information click Here

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s