Cambodia Culture វប្បធម៌ខ្មែរ

កំណាព្យ វប្បធម៌ខ្មែរ(បទពាក្យប្រាំពីរ) ១ តាងអោយជាតិមួយដ៏ចំណាស់    កម្ពុជាក្រៃក្រាស់ដោយវប្បធម៌     ក្បូរក្បាច់រចនារំលេចពណ៌           ព្រៀបដោយអរិយធម៌ច្រើនក្រាស់ក្រៃ។ ២ អក្សរភាសានិងសិល្បៈ                 តន្រ្តីចម្លាក់ល្អប្រពៃ     មានលឹបលានលោតទាំងអស់បី ខេមរាឃ្មាតឃ្មីថែចម្លាក់នេះ។ ៣ សិលាចារឹកបានបង្ហាញ              ប្រវត្តិខ្មែរតាងលើថ្មដា      បង្ហាញអំពីពង្សាវតារ                  ចារឹកដាប់ដាពីយូរលង់។ ៤ លីវយីបុព្វក្សត្រីយ៍ខ្មែរ                   ស្វាមីព្រះម៉ែនៅក្រៅពង្ស      មិនមែនជាខ្មែរតែក្លឹង្គវង្ស          គឺទ្រង់ហ៊ុនទៀនជាឥណ្ឌា។ ៥ ក្រោយព្រាហ្មណ៍ឥណ្ឌាបានមកខ្មែរ វប្បធម៌ហូរហែរនៃឥណ្ឌា     បានលាយឡំឡូកនៅកម្ពុជា       ជាគ្រាដែលកើតខ្មែរនីយកម្ម។ ៦ បញ្ជ្រៀតភាសានិងតន្រ្តី…

សម្រស់អង្គរវត្ត The beauty of Angkor

បទពាក្យប្រាំពីរ ភ្លៀងធ្លាក់តិកតក់សម្រស់អង្គរ        ត្រីសូរ៍ដ៏ល្អខ្ពស់ត្រដែត សម្រស់ទឹកភ្លៀងលាយថ្មឯក               ល្អអើយល្អប្លែកល្អក្រាស់ក្រៃ។ ទឹកភ្លៀងរមាលលើប្រាង្គប្រា             ដូចវជីរថ្លាគេយកច្នៃ ប្រៀបបាននឹងប្រាង្គប្រាចរណៃ       បញ្ចេញរស្មីភ្លឺអស្ចារ្យ។ តាមដងវិថីទៅអង្គរ                        ជ្រៃជ្រោងបវរល្អមហស្ចារ្យ ក្លាយជាម្លប់ត្រជាក់ជ័យា                 ទាក់ទាញភ្ញៀវភ្ងាអោយទស្សនា។ ក្រោយពេលដែលទស្សនា                មានម្ហូបភោក្ដាឆ្ងាញ់ពិសា នៅចាំខាងមុខនឹងប្រាង្គប្រា         ភ្ញៀវអាចពិសាបានគ្រប់គ្នា។ ក្លិនឈ្ងុយជះមកគួរអោយឆ្ងាញ់      មានលតបាញ់កាញ់ត្រីមាន់ទា ទេសចរណ៍អាចជាវគ្រប់គ្នា            ទុកគ្រាន់ពិសាអោយឆ្ងាញ់មាត់៕ ភ្នំពេញថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៤ សរសេរដោយ ហេង លក្ស្មី To see how wonderful Angkor is Click here

សាលារៀន School

បទពាក្យប្រាំពីរ សម្លេងអឺងកងសព្វទិសា                  ខ្ញៀវខ្ញារអស្ចារ្យដូចប្រក្រតី គេសង្កេតឃើញសិស្សប្រុសស្រី           នាំគ្នាស្រដីពេលចេញលេង។ សិស្សប្រុសចម្រុះលាយសិស្សស្រី          ក្រៅពីការស្ដីហើយលេងល្បែង សិស្សនៅក្នុងថ្នាក់ខំប្រឡែង            ជាមួយគ្នាឯងយ៉ាងសប្បាយ។ មិត្តរួមថ្នាក់មានច្រើនក្រៃ               លេងសើចសប្បាយឥតកិច្ចកែ លេងយ៉ាងសប្បាយសើចហូរហែរ       គ្មានឡើយការខ្វែរខ្វល់ចិន្តា។ រីផ្ទុយទៅវិញពេលរៀនសូត្រ             នាំគ្នាស្រូតរូតចូលសាលា មិននៅអល់អែលឈររេរា                យើងនាំឃ្នីឃ្នាចូលសិក្សា។ សម្លឹងក្ដាខៀនមិនព្រិចភ្នែក         គិតគូរវែកញែកពិភាក្សា តាមសុចិបុលិនេះណា                       ទើបហៅជាការល្អប្រពៃ។ ភ្នំពេញថ្ងៃទី០៣ ខែធ្នូ ២០១៤ សរសេរដោយ ហេង លក្ស្មី For further information about how important school is Click here

ព្រះវិហារ Phreah Vihear Temple

បទពាក្យប្រាំពីរ ឳះឳ!ប្រាសាទលើបុព្វតា            ព្រះវិហារថ្លាល្អក្រាស់ក្រៃ នេះហើយជាត្បូងកែវចរណៃ         ដែលមានតម្លៃរបស់ខ្មែរ។ ដូនតាខ្មែរយើងបានដាដាប់          ឆ្លាឆ្លាក់រំលេចហើយថែមថែ បូជាកាយចិត្តដើម្បីខ្មែរ             នោះយើងត្រូវថែអោយបានល្អ។ ប្រាប្រាង្គមានក្បូរក្បាច់រចនា         ល្អស្អាតអស្ចារ្យឥតកករ មានទាំងរូបព្រហ្មព្រាហ្មណ៍កេណ្ណរ     ចាយរាងលម្អលើសិលា។ ព្រៃឈើដុះលាស់ត្រសំក្រៃ          ក្រោមប្រាង្គចរណៃនៃខេមរា ជាពណ៌បៃតងល្អអស្ចារ្យ                  នេះហើយបុព្វតានៃកម្ពុជា។ វីរជនការពារស្រុកទេសយើង         ឈរកាន់កាំភ្លើងកៀនបុព្វតា ចិត្តអង់អាចក្លាហានមហស្ចារ្យា       ថែដែនរដ្ឋាខេមរាយើង។ ជីបៗសម្លេងចាបយោបំ             ពួកវានោះយំលើវេហា កើតការរំភើបដល់សោតា           ទេសចរណ៍ក្ញៀវក្ញាលេងសប្បាយ៕ ភ្នំពេញថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ សរសេរដោយ ហេង លក្ស្មី For some information regarding to Phreah Vihear Temple click here

ដីខ្មែរ Khmer Territory

បទពាក្យប្រាំពីរ កាលនោះដីខ្មែរធំល្វឺងល្វើយ                   កូនចៅខ្មែរអើយបានភ្លេចខ្លួន មិនរក្សាជាតិអោយមាំមួយ                    ទាំងសៀមទាំងយួនចូលឈ្លានពាន។ សៀមខ្ចីដីខ្មែរជាជម្រក                         ពេលវាបានជ្រកវាបៀតបៀន ហើយវាថែមបង្កើតសង្រ្គាម                   ចូលមកឈ្លានពានខ្មែរគ្មានសល់។ ដីខ្មែរដែលធ្លាប់ធំល្វឺងល្វែង                   ឥឡូវបាត់ឈឺងសល់សំណល់ ខ្មែរទាំងប៉ុន្មានគិតខ្វាយខ្វល់                ដួងចិត្តវិលវល់ទុក្ខឥតល្ហែ។ ប៉ុន្តែឥលូវខ្មែរគិតយល់                          តស៊ូឈ្មុះឈ្មល់ដើម្បីថែ ការពារមរតកដូនតាខ្មែរ                       ថែកេរ្តិ៍ដំណែលអោយបានល្អ។ ការពារទឺកដីព្រៃព្រឺក្សា                          ថែដែនរដ្ឋាគ្មានកករ ទោះដូរជីវិតអ្នកមានក្រ                        ក៏ខ្មែរស៊ូតថែដែលណាពៅ។ ភ្នំពេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ សរសេរដោយ     ហេង លក្ស្មី

ក្មេងសម័យឥលូវ

បទកាកគតិ សម័យឥលូវ                      សង្គមតម្រូវ                      អោយខំសិក្សា ប៉ុន្តែវប្បធម៌                      ពាលាឬស្យា                     ហូរចូលស្រុកណា វិនាសគ្មានសល់។ មានអ៊ីនធឺណែត                គេអោយយើងឆែក                 នៅពេលដែលឆ្ងល់ ប៉ុន្តែឥលូវ                            ក្មេងគ្មានកង្វល់                    ស្រាវជ្រាវគ្មានសល់ ​ហ្គេមច្រើនមហិមា។ រីការស្លៀកពាក់                   របស់នាងអ្នក                     ខើចឥតគណនា ចេញជើងសខ្ចី                    បង្អួតគ្នីគ្នា                           ខិតខំម្នីម្នា ដើរលេងហ៊ឺហារ។ ដប់បួនកុម្ភៈ                       ជាថ្ងៃបុណ្យជាក់                   នៃក្ដីស្នេហា ទិញអោយម៉ែឪ                     គ្រូបាអាចារ្យ                      តែមានឯណា ទិញអោយគូរស្នេហ៍។ មានទាំងម៉ូតូ                      ឧបករណ៍ហែរហូរ                 ផ្ដល់ដល់គូរស្នេហ៍ ចំណែកម៉ែឪ                        ទោះទុក្ខឥតល្ហែ                   ក៏កូនមិនថែ ក្បែរតែសង្សារ។ មានទូរស័ព្ទដៃ                     និយាយច្រើនក្រៃ                  សប្បាយអស្ចារ្យ មិនខិតខំស្ដាប់                    គ្រូបាអាចារ្យ                     ម៉ែឪវាចា ទូន្មានប្រដៅ។ ពេលគ្រូស្ដីអោយ                  គេមិនកន្ដើយ                     តមាត់ឆាឆៅ គេចម៉ោងសិក្សា                   ទាំងខ្លួនឯងខ្លៅ                     អនាគតខ្លោចឆៅ ​​​​​​​​​​​​​​​​​​ជាឈ្លើយសង្គម៕ ​​​ ភ្នំពេញថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២